Singapore : ជនរងគ្រោះ៦៨នាក់ ត្រូវបានគេលួចដាក់កាម៉េរា ក្នុងបន្ទប់ទឹក នៅក្នុងផ្សារទំនើប Bukit Timah ប្រទេស Singapore ដើម្បីផលិតជា DVD លក់។ Yeo Jia Chuan ដែលជាជនល្មើស ត្រូវប៉ូលីស ចាប់ខ្លួនបន្ទាប់ពីគេ យក DVD ទាំងនោះដាក់លក់តាម Internet ហើយតំលៃគឺ ៥០ ទៅ ៧០ ដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឌីស។ តាមប្រភពព៌តមានបានអោយដឹងថា ជនល្មើសបាន លួចដាក់កាម៉េរា នោះចាប់តាំងពី ថ្ងៃទី ៤ ឧសភា ឆ្នាំ ២០០៨ រហូតដល់ថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០១១ ហើយជនល្មើស ទើបតែផលិត DVD ទាំងនោះដាក់លក់ កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១២។ តាមរបាយការណ៍ របស់ជនរងគ្រោះ បានអោយដឹងថា ចាប់តាំងពីថ្ងៃ ដែលគេលក់វិដេអូទាំងនោះ មកដល់ថ្ងៃដែលត្រូវចាប់ខ្លួន គេអាចរកប្រាក់ បានប្រមាណជាង ៤០០០០ ដុល្លារ សហរដ្ឋអាមេរិក។ ពេលនេះ ប៉ូលីសកំពុងតែ ប្រកាសអោយ ជនរងគ្រោះទាំងអស់ មកដាក់ពាក្យបណ្តឹង ដើម្បីកាត់ទោស ជនល្មើសទៅតាមផ្លូវច្បាប់៕
khmer-note
0 comments:
Post a Comment